Annual Strategic Plan Workshop ផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ

សមិទ្ធិផលនៃសិក្ខាសាលាផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំ៖ ទីរួមខេត្តកំពតថ្ងៃទី ១២-១៦ ខែសីហាឆ្នាំ ២០១៩៖
(English language below)

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និង សូមចែករំលែកនូវការសម្រេចបានពីការធ្វើសិក្ខាសាលាប្រចាំឆ្នាំសម្រាប់ការអភិវឌ្ឍផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ ២០២០។ ក្នុងរយៈពេល៥ថ្ងែ អ្នកចូលរួមទាំង ២៩ នាក់ដែល ២៥ នាក់ មកពីគម្រោងសាលា មត្តេយ្យសិក្សាសហគមន៍ និង ភាសាអង់គ្លេស របស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និង ៤ នាក់មកពីគម្រោងសម្រេចក្តីស្រម៉ៃ (Project Little Dream) បានចូលរួមចែករំលែកចំណេះដឹង និង ទស្សនៈ/យោបល់របស់ពួកយ៉ាងសកម្ម ដែលបានជួយដល់ការ អភិវឌ្ឍផែនការការងារសម្រាប់ឆ្នាំ ២០២០ ជាផែនទីបង្ហាញផ្លូវសម្រាប់អង្គការ CCAFO ដើម្បីបន្តអនុវត្ តគម្រោងសម្រាប់ជាគុណ ប្រយោជន៍របស់កុមារ នៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។

សកម្មភាព និងលទ្ធផលដ៍ឆ្នើមរបស់អ្នកចូលរួមក្នុងសិក្ខាសាលារយៈពេល ៥ ថ្ងៃ រួមមាន ១) ចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ផ្ទាល់ខ្លួន, ២) ការចូលរួមវិភាគតាមបែប SWOT (ភាពខ្លាំង, ខ្សោយ, ឱកាស និង ឧបសគ្គ), ៣) ការពិភាក្សា-បំផុសគំនិតស្តីពីគោលបំណង/ទិសដៅ ដើម្បីបញ្ចូលក្នុងផែនការយុទ្ធសាស្រ្តឆ្នាំ ២០២០, ៤) ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការផលិតសម្ភារៈបង្រៀន,ចូលរួមការបង្ហាញ និង បានយល់ដឹងបន្ថែមនូវមូលដ្ឋានគ្រឹះអំពីវដ្ត នៃការគ្រប់គ្រងគម្រោង, ចូលរួមធ្វិការកំណត់សកម្មភាពស្តីពីកា រអង្កេតលើវឌ្ឍនភាពរបស់សិស្សតាមរយៈការប្រើប្រាស់ឧបករណ៍កំណត់ សូចនាករ, ការចូលរួមពិនិតយ្យលើគោលការណ៍ ក្រមសីលធម៌គ្រូបង្រៀន, ការគ្រប់គ្រងសាលា និង គោលនយោបាយ ការពារកុមារ។ ជាមួយគ្នានេះ ក្រុមការងារគម្រោងភាសាអង់គ្លេស របស់អង្គការ CCAFO និង គម្រោងសម្រេចក្តីស្រម៉ៃក៏បានចែករំលែកនូវ បទពិសោធន៍អំពីការប្រើប្រាស់សៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់បង្រៀនសិស្សដោយប្រើសៀវភៅ គ្រួសារនិងមិត្តភ័ក្ត្រ ជាមួយក្រុម ការងារគម្រោងអប់រំនៃគម្រោងពុទ្ធិកបណ្ណាល័យគម្រោងកម្ពុជាផងដែរ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគិន ភាព ដែលជានយកអង្គការពុទ្ធិកបណ្ណាល័យគម្រោងកម្ពុជា និង ជាអនុប្រធានក្រុមប្រឹក្សាភិបាឡអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជាដែលបានចូលរួមកិច្ចសំណេះសំណាល និង ផ្តល់យោបល់ដ៍ល្អៗ ។

យើងខ្ញុំសូមក៍សូមថ្លែងនូវសេចក្តីអរគុណជាអតិបរមាដល់តំណាងមូលនិធិសប្បុរសធម៌អាយហ៊ើប លោកស្រី Veronika Geyer និង ក្រុមអ្នកគ្រប់គ្រងគំរោង សម្រេចក្តីស្រម៉ៃ ដែលបានគាំទ្រថវិកា ដើម្បីធ្វើអោយសិក្ខាសាលា នេះបានកើតឡើង និង ទទួលបានផលជាវិជ្ជមាន។

យើងខ្ញុំមានជំនឿថាកុមារនឹងទទួលបានចំណេះដឹងតាមរយៈផែនការយុទ្ធសាស្រ្តនេះ និង តាមការប្តេជ្ញាចិត្តពីក្រុមការងារ។

យើងខ្ញុំសូមទទួលយក នូវការផ្តល់មតិប្រកបដោយវិជ្ជាជីវៈ នូវរាល់កំហុសឆ្គងលើអក្ខរាវារុទ្ធ សូមអរគុណ!

រូបថតបង្ហាញពីសកម្មភាពមានក្នុងវីដេអូខាងក្រោម!

Achievements of the Annual Strategic Planning Workshop, Kampot Provincial Town, August 12-16, 2019:

We are delighted to report that the Annual Workshop for the development of the Strategic Planing for 2020 made extraordinary achievements. All 29 participants who are: 25 from the CCAFO village-based preschool and English Language projects and 4 from Project Little Dream had contributed their knowledge and shared their opinion which enables the development of the work plan for 2020, a routing map for CCAFO to carry on the educational program for the children in Cambodia effectively. The keys outstanding achievements of participants who made during the five-days workshop including 1) personal exchange background, knowledge, and experience; 2) participation the SWOT Analysis and put into the annual work plan; 3) brainstorming on objectives and integrated into the work plan; 4) joined the in-house training on developing the teaching materials, attending the introduction the project management cycle, monitoring the progress of students through the use of impact indicator tool record, teacher code of conduct, school management, and child protection policy. The participants from English Language Project of CCAFO and Project Little Dream had also shared knowledge and experience about using English textbooks for teaching students using Family & Friend Book with the educational project team of Buddhist Library Cambodia Project.

We want to express our sincere thank to iHerb Charitable Foundation Representative Ms. Veronika Geyer and Foundation Team of Project Little Dream (Hong Kong) for supporting fund to make this workshop happened. Besides, we thank you to Mr. Kin Pheap who is the Country Manager of Buddhist Library Cambodia Project and Vice-Chairman of Board of Governor of CCAFO for his comment and sharing the idea to the participation and his supporting the plan.

We believe that children will have gain knowledge resulted from this work plan, commitment from the team, and the contribution from funders. The photos below highlighted the activities during the workshops. Thanks you.

Hing ChannarithComment