ទិវាគ្រូបង្រៀនពិភពលោក ៥ តុលា ២០១៨​ ​ World Teacher Day October 5, 2018

ដើម្បីចូលរួមទិវាគ្រូបង្រៀនពិភពលោក ៥ តុលា ២០១៨ អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជាសូមបង្ហាញជូននូវ៖

ទស្សនៈ និង យោបល់របស់លោកគ្រូ ប្រាក់ អាយ ដែលបច្ចុប្បន្នជាគ្រូបង្រៀនភាសាអង់គ្លេស និង រដ្ឋបាល នៅសាលារណបភាសាអង់គ្លេសអាយហ៊ើប ឃុំសំរោងសែន ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង ដែលជាគម្រោងអប់រំភាសាងបរទេសធ្វើអោយជីវិតប្រសើរឡើង គាំទ្រដោយមូលនិធិសប្បុរសធម៍អាយហ៊ើប។

លោកប្រាក់ អាយ ជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលារណបភាសាអង់គ្លេសអាយហ៊ើប ឃុំសំរោងសែន ស្រុក កំពង់លែង ខេត្តកំពង់ឆ្នាំង គម្រោងអប់រំភាសាងអង់គ្លេសធ្វើអោយជីវិតប្រសើរឡើង របស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា គាំទ្រដោយមូលនិធិសប្បុរសធម៍អាយហ៊ើប ។

លោកគ្រូប្រាក់ អាយ មានស្រុកកំណើតនៅភូមិព្រៃមូល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោកគ្រូប្រាក់ អាយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅនៅសកលវិទ្យាល័យធនធានមនុស្ស និងកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍ជនបទនៅសាកលវិទ្យាល័យវេសស្ទែនខេត្ត(វិទ្យាស្ថានប្រាយហូប) កំពង់ឆ្នាំង។

លោកគ្រូប្រាក់ អាយ ជាកូនទី៥ ក្នុងចំណោមបងប្អូន ៥នាក់ មកពីគ្រួសារដែលមានជីវភាពមធ្យម ហើយដោយសារជាកូនកសិករ នឹងធ្លាប់ឆ្លងកាត់នៅការលំបាកក្នុងជីវភាពរស់នៅ ការសិក្សា និងការងារ ការធ្លងកាត់ការលំបាកទាំងអស់នោះហើយដែលបានធ្វើអោយ លោកគ្រូប្រាក់ អាយ អាចបត់បែន សម្របសម្រួល ទំនាក់ទងបានយ៉ាងល្អជាមួយសហគមន៍នៅតាមតំបន់ដាច់ស្រយាល ហើយម្យ៉ាងវិញទៀតកាលពីកុមារភាព លោកគ្រូប្រាក់ អាយ បានឃើញបណ្តាអង្គការក្រៅរដ្ឋាភិបាលចុះមកធ្វើការនៅភូមិរបស់លោកគ្រូ ពេលនោះហើយដែលជំរុញទឹកចិត្តអោយគាត់មានបំណងចង់ធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ធ្វើការជាមួយជនបរទេស។ ក្រោយពីបានចូលធ្វើសម្ភាសន៍ និងបានចូលបំពេញការងារជាមួយគម្រោងអប់រំភាសាអង់គ្លេស ធ្វើអោយជីវីតប្រសើរឡើងរបស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និង (គម្រោងគំនិតផ្តួចផ្តើមរបស់អាហ៊ើបនៅកម្ពុជា) ដែលគាំទ្រដោយមូលនិធិសប្បុរសធម៍អាយហ៊ើប ហើយអស់រយៈពេលជាង បីឆ្នាំដោយគិតចាប់ពី ខែ កុម្ភៈ ឆ្នាំ ២០១៥ មកនេះ រិតតែធ្វើអោយលោកគ្រូ កាន់តែស្រលាញ់ការងារនេះឡើង តាមរយៈការងារ លោកគ្រូប្រាក់ អាយ បានទទួលនូវចំណេះដឹងបន្ថែមពី សិស្សានុសិស្ស មិត្តរួមការងារ ការស្រលាញរាប់អានពីសហគមន៍ ដែលនេះជាសុភមង្គលផ្លូវចិត្តរបស់គាត់ ។

លោកគ្រូប្រាក់ អាយ បានចូលបំពេញការងារជាគ្រូបង្រៀនភាសាអង់គ្លេសរបស់គម្រោងតាំងពីខែ កុម្ភៈ ឆ្នាំ ២០១៥ ដែលមានរយៈពេលជាងបីឆ្នាំហើយបើគិតមកដល់ពេលបច្ចុប្បន្ន។ ឆ្នាំ ២០១៥ លោកគ្រូប្រាក់ អាយ បំរើការងារជាគ្រូភាសាអង់គ្លេស បង្រៀងនៅលាភាសាអង់គ្លេសអាយហ៊ើប អូភិន ស្ពេសស្គូល ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណរបស់សាលាបឋមសិក្សាដារ ក្នុងឃុំដារ ស្រុកកំពង់លែង។ ពេលនោះលោកគ្រូប្រាក់ អាយ ជាគ្រូដំបូងបំផុត និង តែម្នាក់គត់ រហូតទាល់តែ៥ខែទើបមានគ្រូបន្ថែម។ ពេលនោះហើយជាពេលដែលពិបាកបំផុតសម្រាប់លោកគ្រូប្រាក់ អាយ ដោយសារគាត់ធ្វីការម្នាក់ឯងហើយត្រូវធ្វើការងារច្រើន ជាមួយសិស្ស អ្នកគ្រូ លោកគ្រូរបស់សាលារដ្ឋ និងសហគម តែគាត់អាចធ្វើការងារនោះបានច្រើនសំរាប់បំពេញផែនការរបស់គម្រោងដោយជោគជ័យ។

លោកគ្រូប្រាក់ អាយ បានចែករំលែកនូវចំណេះដឹង ដែលគាត់មានទៅអោយប្អូនៗ សិស្សានុសិស្សរបស់គាត់ អោយពួកគេបានទទួលនូវចំណេះដឹងភាសាអង់គ្លេសជាមូលដ្ឋាន ក្រៅពីនេះលោកគ្រូប្រាក់ អាយ បានចូលរួមជួយដល់គ្រួសារសិស្សក្រីក្រ សិស្សមានបញ្ហរ (សុខភាព) និង គ្រួសារក្រីក្រ ឬ ទុរគតជនមួយចំនួន លើសពីនេះទៅទៀត តាមរយៈការងារ លោកគ្រូប្រាក់ អាយ បានចូលរួមធ្វើផែនការអភិវឌ្ឍន៍ផ្សេងៗ របស់អង្គការ និងសហគមន៍។ ការស្រលាញ់រាប់អានពីសំណាក់សិស្សានុសិស្ស សហគមន៍ មិត្តរួមការងារ បានជំរុញទឹកចិត្តរបស់លោកគ្រូប្រាក់ អាយ អោយកាន់តែស្រលាញ់ការងារនេះទ្វេដង អាចនិយាយបានថានេះជាសុភមង្គលរបស់លោកគ្រូប្រាក់ អាយ ព្រោះគាត់សប្បាយចិត្តណាស់ពេលគាត់បានបង្រៀនដល់ ប្អូនៗ សិស្សានុសិស្ស ជួយដល់សហគមន៍ ការត្រូវការពីសហគមន៍ និងការទទួលបាននូវការស្រលាញ់យ៉ាងកក់ក្តៅបំផុតពីសំណាក់ អ្នកទទួលផល។

នេះជាមតិរបស់លោកលោកគ្រូប្រាក់ អាយ “ចាប់តាំងពីបានចូលបំពេញការងាររហូតដល់ពេលបច្ចុប្បន្ន ដោយយោងទៅតាមសូចនាកររបស់គម្រោង ករណីសិក្សា របាយការណ៍ស្តីពីការជោគជ័យរបស់សិស្ស ខ្ញុំអាចសន្និដ្ឋានបានថា គម្រោងគឺទទួលបាននូវភាពជោគជ័យខ្ពស់បំផុត ហើយអ្នកទទួលផលជាពិសេស សិស្សានុសិស្សរបស់គម្រោងអប់រំភាសាអង់គ្លេសប្រាកដណាស់ពួកគេបានទទួលនូវចំណេះដឹង ភាសា អង់គ្លេសក្នុងកម្រិតខ្ពស់បំផុត ហើយបើតាមការមើលឃើញរបស់ខ្ញុំផ្ទាល់ តាមរយៈគម្រោង អ្នកទទួលផលពិសេសសិស្សដែលជា អ្នកដែលទទួលផលដោយផ្ទាល់នោះ បានទទួលនូវចំណេះដឹងភាសាអង់គ្លេសក្នុងកម្រិតមួយដ៍ល្អប្រសើរ ហើយសិស្សក្រីក្រដែលគ្មានលទ្ធភាព ដើម្បីទទួលបាននៅការអប់រំនោះទៀតសោធន៍ក៍បានទទួលបាននូវការគាំទ្រពីគម្រោងផងដែរ ហើយបច្ចុប្បន្នពួក គេមានលទ្ធភាពគ្រប់ដើម្បីបន្តការសិក្សារបស់ពួកគេ”។

គម្រោងអប់រំភាសាអង់គ្លេសជាគម្រោងដែលសំខាន់ នឹងស្របទៅតាមគោលនយោបាយអប់រំរបស់ក្រសួងអប់រំ នៃព្រះរាជាណាចក្រកម្ពុជា។ សម្រាប់លោកគ្រូប្រាក់ អាយ ផ្ទាល់ការអប់រំភាសាអង់គ្លេស និងចំនេះដឹងទូទៅពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវៈភាព រស់នៅរបស់មនុស្សទូទៅ ការអប់រំធ្វើអោយមានឲ្យកាសស្វែងរកការងារធ្វើ និងមុខរបរផ្សេងៗ ដើម្បីជីវៈភាពរស់នៅប្រចាំថ្ងៃ ដើម្បីការអភិវឌ្ឍន៍ ធ្វើអោយមានមនុស្សក្លាយទៅជា ពលរដ្ឋល្អ មិត្តល្អ មានសីលធម៍រស់នៅល្អ ចេះអោយតម្លៃគ្នា និងធ្វើអោយជីវៈភាពរស់នៅរបស់មនុស្សទូទៅស្ថិតនៅក្នុងការរស់នៅបែបទំនើបកម្ម។

លោកគ្រូប្រាក់ អាយ បន្ថែមថា “បច្ចុបន្ននេះខ្ញុំអង្កេត ឃើញថាប្អូនៗ សិស្សានុសិស្សមួយចំនួនធំ នៅក្នុងតំបន់គម្រោងដែលខ្ញុំកំពុងប្រតិបត្តិ បានធ្វើការផ្លាស់ប្តូរនូវជីវៈភាពរស់នៅ នឹងឥរិយាបទរបស់ពួកគេគួរអោយកត់សម្គាល់ ធៀបនឹង ៣ឆ្នាំមុនដោយមានអង្កេតឃើញថាពួកមានការចូលរួមរៀនសូត្រ មានការរស់នៅតាមបែបទំនើបកម្មមួយផងដែរ ដូចជាមាន ប្រើប្រាស់នៅប្រព័ន្ធទំនាក់ទំនង ប្រព័ន្ធទំនាក់ទំនងសង្គម ហ្វេសបុក នឹងផ្សេងៗ យោងទៅតាមករណីទាំងនេះខ្ញុំសន្និដ្ឋានបានថា ប្អូនៗ សិស្សានុសិស្សបានត្រៀមខ្លួនរួមជាស្រេចដើម្បីចូលរួមក្នុងការអប់រំ ដើម្បីទីផ្សារការងារ ទីផ្សារមុខរបរ សម្រាប់ជីវីតរបស់គេ នាថ្លៃអនាគត។

សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសូមធ្វើការផ្តេជ្ញាចិត្ត បំពេញការងារជូនអង្គភាព សហគម និងបង្រៀនសិស្សរបស់ខ្ញុំ អោយកាន់តែប្រសើរ និងមានប្រសិទិ្ធភាពបំផុត ដោយខិតខំរៀនសូត្របន្ថែម។ ខ្ញុំសូមអំពាវនាវដល់សំណាក់សិស្សានុសិស្ស ចូលខិតខំរៀនសូត្រ លេងកីឡា ជៀសអោយឆ្ងាយពីគ្រឿងញ្ញៀនទាំងពួង និងសូមអោយអាជ្ញាធរ អាណាព្យាបាលសិស្សទាំងអស់ជួយជំរុញ និងតាមដានដល់ការសិក្សារបស់កូនចៅ អោយបានប្រសើរបំផុតតាមដែលអាចធ្វើទៅបាន។ ជាចុងក្រោយខ្ញុំបានសូមគោរពអរគុណ ម្ចាស់ជំនួយ អ្នកគ្រប់គ្រង អ្នកបច្ចេកទេស មិត្តរួមការ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាលសិស្សទាំងអោយជួបតែ ពុទ្ធពរ ទាំងបួនប្រាការគឺ អាយុសូមអោយអាយុវែង វណ្ណៈសូមអោយមានវណ្ណៈខ្ពង់ខ្ពស់ សុភសូមអោយមានសុភមង្គល និងសុខៈ ក៍សូមអោយមានសុខភាពល្អ បានសុខគ្រប់ទីកន្លែង កុំបីមានឃ្លាងឃ្លាតឡើយ”។

រូបភាព:សកម្មភាពរបស់លោកគ្រូ ប្រាក់ អាយ បំពេញការងារផ្នែកការគាំទ្រសិស្សដែលគ្រួសារមានជីវភាពខ្វះខាត។

រូបភាព:សកម្មភាពរបស់លោកគ្រូ ប្រាក់ អាយ បំពេញការងារផ្នែកការគាំទ្រសិស្សដែលគ្រួសារមានជីវភាពខ្វះខាត។


ភាពខ្លាំងរបស់អ្នកគ្រូមត្តេយ្យសហគមន៍ភូមិស្រែព្រៃ ឃិន ស្រីទូច

អ្នកគ្រូឃិន ស្រីទូច ជាគ្រូម្នាក់ក្នុងចំណោមគ្រូទាំង១៥ដែលត្រូវបានជ្រើសរើសធ្វើជាគ្រូស្ម័គ្រចិត្ត បង្រៀនកុមារតូច នៅក្នុងភូមិស្រែព្រៃ ស្រុកបន្ទាយមាស ខេត្តកំពត ចាប់តាំងពីឆ្នាំ២០១២ ។

បើទោះបីជាអ្នកគ្រូមានការលំបាកខ្លះៗ ក្នុងការអនុវត្តការបង្ហាត់សិស្ស ដោយសារម្រាមដៃរបស់អ្នកគ្រូពិការពីកំណើត ប៉ុន្តែអ្នកគ្រូស្រីទូច បានខិតខំ រកគ្រប់មធ្យោបាយដើម្បីឲ្យសិស្សបានទទួលចំណេះដឹងជាមូលដ្ឋានមុននឹងពួកគេត្រូវរៀន បន្តនៅបឋមសិក្សា។

អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា មានមោទនភាពដែលបានឃើញពីភាពខ្លាំងរបស់អ្នកគ្រូដែលអាចធ្វើឲ្យ កុមារតូច ជាច្រើនដែលរស់នៅក្នុងភូមិបានទទួលចំណេះដឹងតាមរយៈអ្នកគ្រូ ពិការភាពមិនមែនជាឧសគ្គសំរាប់ ដំណើរការកម្មវិធីឡើយ!

រូបភាព៖ នៅផ្ទះ អ្នកគ្រូឃិន ស្រីទូច សិក្សាពីរឿងនិទានសម្រាប់បង្រៀនសិស្ស

រូបភាព៖ នៅផ្ទះ អ្នកគ្រូឃិន ស្រីទូច សិក្សាពីរឿងនិទានសម្រាប់បង្រៀនសិស្ស

រូបភាព៖ នៅសាលាមត្តេយ្យ អ្នកគ្រូឃិន ស្រីទូច អានរឿងនិទានដល់សិស្ស

រូបភាព៖ នៅសាលាមត្តេយ្យ អ្នកគ្រូឃិន ស្រីទូច អានរឿងនិទានដល់សិស្ស

រូបភាព៖ មុនពេលបង្រៀនសិស្ស អ្នកគ្រូឃិន ស្រីទូច ដឹកនាំការធ្វើ លំហាត់ប្រាណដល់សិស្សមត្តេយ្យ

រូបភាព៖ មុនពេលបង្រៀនសិស្ស អ្នកគ្រូឃិន ស្រីទូច ដឹកនាំការធ្វើ លំហាត់ប្រាណដល់សិស្សមត្តេយ្យ

Channrith HingComment