គម្រោង ស្រុកកំពង់លែង Kampong Leng Projects

ថ្ងៃទី ១៨ ដល់ ២១ ខែ កញ្ញា ឆ្នាំ ២០១៨៖ ក្រុមការងាររបស់អង្គការបានចំណាយពេលវេលាដើម្បី សិក្សា ពិនិត្យ និង រៀបចំនូវរាល់ឯកសារ និង អ្វីៗទាំងអស់ដែលគម្រោងត្រូវមាន ដើម្បីត្រៀមផ្ទេរ គម្រោងដែលកំពុងប្រតិបត្តិសាកល្បង (ភាសាអង់គ្លេស និង គាំទ្រសិស្សដែលគ្រួសារ មានជីវភាពលំបាក) ទៅអោេយអង្គការឈ្ពោះទៅមុខ ដើម្បីបន្តប្រតិបត្តិ។

នាក្នុងឱកាសនោះ ក្រុមការងារក៍បានទៅសួរសុខទុក្ខ ក្រុមគ្រួសារអ្នកទទួលផលរបស់គម្រោង ហើយក៍បានចំណាយពេលរៀនទាំងអស់គ្នា និង ចែករំលែកនូវបទពីសោធន៍ពីគ្នាទៅវិញទៅមកអំពីរបៀប និង ទម្រង់ ព្រមទាំងពត៌មានសម្រាប់ការបង្កើតករណី សិក្សារបស់ក្រុមអ្នកទទួលផល។ក្រុមការងារក៍បាន ចូលរួមធ្វើការវិភាគតាមបែប (SWOT) ចំណុចខ្លាំង ខ្សោយ ឱកាស និង ចំណុចគ្រោះ ថ្នាក់ (ការគម្រាមកំហែង) សម្រាប់ផ្ទាល់ខ្លួន និង គម្រោងផងដែរ ។ សូមបញ្ជាក់ជូនថា គម្រោងស្រុកកំពង់លែង ឧបត្ថម្ភដោយមូលនិធិសប្បុរសធម៌អាយហ៊ើប ។

September 18 to 21, 2018: The management team reviewed and prepared all necessary documents and everything for the hand over the existing pilot project (English Language and Students Support Project) in Kampong Leng District to GoAhead Organization for their further implementation. While doing it, the team paid a visit to view the status of a beneficiary, the team had also learned together on beneficiary case story development and performed SWOT analysis for individual and the project. Project is sponsored by iHerb Charitable Foundation.

20180918_132940.jpg
20180921_113154.jpg
20180921_103027.jpg
Hing ChannarithComment