មានពន្លឺមានចំណេះដឹងថ្លៃថ្លា (បញ្ចុប្បន្នភាព) Light for Better Knowledge (update)

ឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨៖

គិតមកទល់ពេលនេះ មានរយៈពេលបានមួយខែហើយដែល ឡាក់ ចន្ទ្រា បានទទួលកញ្ចប់ចង្កៀងសូឡា ពីមូលនិធិសប្បុរសធម៌អាយហ៊ើប តាមរយៈគម្រោងស្រុកកំពង់លែង។ ចន្ទ្រា ជាសិស្សថ្នាក់ទី ៧ អនុវិទ្យាល័យ សំរោងសែន និង ជាសិស្សសាលារណប ភាសាអង់គ្លេសអាយហ៊ើប នាងបានប្រើប្រាស់ចង្កៀងសូឡាសម្រាប់បំភ្លឺ សម្រាប់ការសិក្សារបស់នាងនាពេលយប់ ។ចន្ទ្រា បានប្រាប់លោកគ្រូ ប្រាក់-អាយ ដែលជាគ្រូបង្រៀន និង ជារដ្ឋបាល សាលារណបភាសាអង់គ្លេសអាយហ៊ើបថា នាងមានសេចក្តីរីករាយ និងសូមអរគុណដល់មូលនិធិសប្បុរសធម៌ អាយហ៊ើប ដែលបានជួយគាំទ្រដល់ការបណ្តុះបណ្តាលភាសាអង់គ្លេស និង គម្រោងជួយដល់សិស្សដែលក្រុមគ្រួសារ មានជីវភាពលំបាក ។ ឃុំសំរោងសែនពុំទាន់មានបណ្តាញអគ្គិសនីនៅឡើយទេគិតមកត្រឹមពេលនេះ ដូចនេះសហគមន៍ទាំងមូលត្រូវប្រើប្រព័ន្ធសូឡាសម្រាប់បំភ្លឺ ។ អត្ថបទ និង រូបភាព ដោយ ប្រាក់ អាយ

Samrong Sen, Kampong Leng district, Kampong Chhnang province, September 22, 2018:

So far, it has been a month since Lak Chantrea received solar lantern packages from the iHerb Charitable Foundation through project in Kampong Leng District. Chantrea, is a Grade 7 student of Samrong Sen Secondary School. She is also a student of iHerb English Language Satellite School, who has been using solar lamp to enlighten her reading and doing homework during night time.

Chantrea told Teacher Prak Ay, who is teacher and administrator of the iHerb English Language Satellite School that she is very pleased and wish to thank you to the iHerb Charitable Foundation; who has been supporting the English language learning program and grant fund to support the students who are from the vulnerable families. Somrong Sen has yet to have an electricity, so the entire community has to use the solar system for enlightenment. Photo and Articles by Prak Ay

ឡាក់ ចន្ទ្រា ប្រើប្រាស់ចង្កៀងសូឡាសម្រាប់ការរៀនរបស់នាង Lak Chantrea uses solar lamp for her studying.

ឡាក់ ចន្ទ្រា ប្រើប្រាស់ចង្កៀងសូឡាសម្រាប់ការរៀនរបស់នាង Lak Chantrea uses solar lamp for her studying.

លោកគ្រូ ប្រាក់ អាយ នៅលើទូក ធ្វើដំណើរទៅផ្ទះឡាក់ ចន្រ្ទាTeacher Prak Ay on his way to Lak Chantrea’s house in Samrong Sen community

លោកគ្រូ ប្រាក់ អាយ នៅលើទូក ធ្វើដំណើរទៅផ្ទះឡាក់ ចន្រ្ទាTeacher Prak Ay on his way to Lak Chantrea’s house in Samrong Sen community

Hing ChannarithComment